អំពីមន្ទីរសាការី

សារការី គឺជាអ្នកទទួលបានសិទ្ធិ និងសម្បទាផ្លូវច្បាប់ក្នុងការបំពេញសេវាកម្មផ្នែកសារការី ដែលតម្រូវឲ្យមានតាមបញ្ញត្តិច្បាប់ ឬក្នុងករណីគូភាគីចង់បានសេវាកម្មផ្នែកសារការី។

សេវាកម្មផ្នែកសារការី ត្រូវបានធ្វើឡើងដោយសារការី ដោយអនុលោមទៅតាមច្បាប់ជាធរមាន ដែលកំណត់ថាត្រូវមានសារការីបញ្ជាក់ក្នុងឯកសារជាផ្លូវការ។

នៅក្នុងប្រទេសកម្ពុជា  សារការីត្រូវបានគេស្គាល់ថាជាបុគ្គល ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញមុខងារមួយចំនួនដូចជា ការផ្ដល់  យថាភាពលើហត្ថលេខា ឬឯកសារ ហើយការធ្វើសាក្សីចំពោះការបញ្ជាក់ ឬការអះអាង របស់បុគ្គលដែលបានធ្វើសច្ចានុម័តចំពោះមុខសារការី។ ការបញ្ជាក់ពីសារការីលើឯកសារ មានសារៈសំខាន់ព្រោះវាជាលិខិតយថាភូតរបស់សារការី ដែលបង្កើតនូវការធានាមួយទៅលើភាពពិតប្រាកដរបស់ឯកសារ ឬសកម្មភាពរបស់ហត្ថលេខីលើឯកសារ។

សេវាកម្មសារការី ជាញឹកញាប់តម្រូវឲ្យមាននៅក្នុងប្រទេសកម្ពុជា ជាពិសេសតាមស្ថាប័នមួយចំនួនដូចជា ធនាគារ ស្ថានទូត សាលា ឬអង្គការឯកជន។ល។ និងសូម្បីតែបុគ្គលឯកជន ក៏តម្រូវឲ្យមានការបញ្ជាក់ពីសារការីដែរនូវភាពពិតប្រាកដ ទាំងក្នុងលក្ខណៈជាទម្រង់ ឬខ្លឹមសាររបស់ឯកសារ ដែលនឹងត្រូវធ្វើការបង្ហាញ ឬដាក់ជូនទៅកន្លែងណាមួយ។ វារួមបញ្ចូលផងដែរនូវការពិនិត្យបញ្ជាក់ពីភាពត្រឹមត្រូវ និងការអនុវត្តរបស់បុគ្គលណាម្នាក់ដោយសារការី សម្រាប់មេធាវីកំណត់អំពីអត្តសញ្ញាណរបស់បុគ្គលនោះ។ ឧទាហរណ៍នៃឯកសារដែលជាទូទៅត្រូវបានគេបញ្ជាក់ពីសារការីមានដូចជា របាយការណ៍ធនាគារ កិច្ចសន្យាខ្ចីប្រាក់    ឯកសារប្រាតិភោគ ឯកសារថតចម្លងរបស់ប្លង់ដី កិច្ចសន្យាផ្សេងៗ លិខិតប្រគល់សិទ្ធិ ការលក់ ឯកសារពាក់ពន្ធ័នឹងការសិក្សា ។ល។

ហេតុអ្វីបានជាឯកសារត្រូវមានការបញ្ជាក់ពីសារការី? សារការី ដើរតួជាតតិយជន សាក្សីអព្យាក្រឹត្យ ដែលបញ្ជាក់ទៅលើហត្ថលេខានៅលើឯកសារ ក៏ដូចជាបញ្ជាក់ថាភាគីទាំងអស់ពិតជាបានចុះហត្ថលេខាលើឯកសារនោះ ដោយឆន្ទៈផ្ទាល់ និងសេរីរបស់ពួកគេ។

មន្ទីរសារការីអង្គរ ត្រូវបានផ្ដល់សិទ្ធិអំណាចដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ធ្វើសេវាកម្មសារការីទូទាំងប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ដោយអនុក្រឹត្យលេខ ៤២ និងមានទីស្នាក់ការអគារលេខ ១F ផ្លូវលេខ ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ប្រសិនបើលោកអ្នកមិនប្រាកដ ថាតើសេវាកម្មសារការីមួយណា ដែលត្រឹមត្រូវសម្រាប់លោកអ្នក លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់មន្ទីរសារការីអង្គរ ដោយមកដល់ទីតាំងផ្ទាល់ ឬតាមរយៈទូរសព្ទ័ ឬតាមរយៈអ៊ីម៉ែល នោះការណាត់ជួបសារការីអាចធ្វើការកក់ទុកបាន ហើយឯកសារដែលតម្រូវឲ្យមានអាចនឹងត្រូវបានប្រមូលរៀបចំទុកជាមុនតែម្ដង។

ប្រសិនបើលោកអ្នក មិនមានភាពប្រាកដចំពោះប្រភេទសេវាកម្មសារការី ការជួបសួរយោបល់ពីសារការីដោយមិនគិតថ្លៃលើកដំបូងត្រូវបានអនុញ្ញាត ព្រោះថាវាជាវិធីដែលផ្ដល់អត្ថប្រយោជន៍ខ្លាំងបំផុតក្នុងការការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារលោកអ្នកសម្រាប់ជម្រះមន្ទិលពីភាពមិនប្រាកដ ចំពោះការជ្រើសរើសសេវាកម្មណាមួយរបស់សារការី។

សេវាកម្មសារការី ដែលប្រកបដោយជំនាញវិជ្ជាជីវៈរបស់ពួកយើង បង្កើតឡើងដើម្បីធ្វើឲ្យជីវិតលោកអ្នកកាន់តែមានភាពងាយស្រួលចំពោះបញ្ហាផ្លូវច្បាប់ និងជួយណែនាំផ្លូវលោកអ្នកថាទីណាគួរទៅ។

ពួកយើងទន្ទឹងរង់ចាំបម្រើសេវាកម្មជូនលោកអ្នកដោយសេចក្ដីរីករាយ។