សេវាកម្ម

សារការី គឺជាអ្នកទទួលបានសិទ្ធិ និងសម្បទាផ្លូវច្បាប់ក្នុងការបំពេញសេវាកម្មផ្នែកសារការី ដែលតម្រូវឲ្យមានតាមបញ្ញតិ្តច្បាប់ ឬក្នុងករណីគូភាគីចង់បានសេវាកម្មផ្នែកសារការី។

សេវាកម្មផ្នែកសារការី ត្រូវបានធ្វើឡើងដោយសារការី ដោយអនុលោមទៅតាមច្បាប់ជាធរមាន ដែលកំណត់ថាត្រូវមានសារការីបញ្ជាក់ក្នុងឯកសារជាផ្លូវការ។ បើមានការស្នើសុំពីភាគីណាមួយ សារការី អាចផ្ដល់នូវសេវាកម្មបន្ថែមទៅលើភាសាបរទេស ដោយប្រើប្រាស់ចំណេះដឹងភាសាផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងលក្ខណៈជាអ្នកបកប្រែ។ បើមិនដូច្នោះទេ ជំនួយពីអ្នកបកប្រែ ដែលបានធ្វើសច្ចាប្រណិធានរួច អាចត្រូវបានយកមកប្រើផងដែរ។

សេវាកម្មសារការី៖

1. ការតាក់តែងលិខិតយថាភូត

  1.  លិខិតយថាភូតដែលទាក់ទងនឹងផ្នែកអចលនវត្ថុ៖
    • កិច្ចសន្យាទិញលក់ និងប្រទានកម្ម
    • ការផ្លាស់ប្ដូរសហកម្មសិទ្ធិករ និងការបញ្ចប់ភាពជាសហកម្មសិទ្ធិករ
    • ការបង្កើតកម្មសិទ្ធិករដោយឡែកទៅលើទីតាំងដី
    • កិច្ចព្រមព្រៀងផ្ទេរកម្មសិទ្ធិ
    • ការបង្កើតសេវភាព ការបញ្ចាំ និងការបង្កើតលំដាប់ទីពីរនៃសិទ្ធិលើការបញ្ចាំ
    • សេចក្ដីថ្លែងការណ៍ទាក់ទងនឹងការអនុវត្តន៍សិទ្ធិលោះ ឬសិទ្ធិទិញមុនគេ
  2. លិខិតយថាភូតទាក់ទងនឹងនីតិមត៌ក៖
    • ការតាក់តែងសំបុត្របណ្ដាំចុងក្រោយ និងមតកសាសន៍ (រួមទាំងអច្ច័យទាន)
    • លិខិតយថាភូតនៃសន្តតិកម្ម
    • ការបើក និងអាននូវសំបុត្របណ្ដាំចុងក្រោយ និងមតកសាសន៍
    • លិខិតតែងតាំងអ្នកប្រតិបត្តិមតកសាសន៍
    • សេចក្ដីថ្លែងការណ៍ទាក់ទងនឹងការយល់ព្រមទទួល ឬការបោះបង់ចោលមត៌ក
    • កិច្ចព្រមព្រៀងទាក់ទងនឹងការបែងចែកមត៌ក
    • កិច្ចព្រមព្រៀងទាក់ទងនឹងការផ្ទេរកម្មសិទ្ធិលើមត៌ក
    • ការបោះបង់ចោលសន្តតិកម្ម
  3. លិខិតយថាភូតទាក់ទងនឹងនីតិគ្រួសារ៖
    • កិច្ចព្រមព្រៀងស្ដីពីទ្រព្យរួមប្ដីប្រពន្ធ
    • ការបែងចែកទ្រព្យរួម
  4. លិខិតយថាភូតទាក់ទងនឹងនីតិពាណិជ្ជកម្ម៖
    • កិច្ចព្រមព្រៀងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត និងសហកម្មសិទ្ធិករទូទៅ
    • កិច្ចព្រមព្រៀងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត
    • លក្ខន្តិកៈក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត និងសហកម្មសិទ្ធិទូទៅ
    • លក្ខន្តិកៈក្រុមហ៊ុនពាណិជ្ជកម្ម និងការកែប្រែលក្ខន្តិកៈក្រុមហ៊ុន
    • ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា
    • កិច្ចសន្យាទិញ-លក់ភាគហ៊ុន

2. ការផ្តល់យថាភូតភាព

  1. បញ្ជាក់ពីហត្ថលេខាដែលត្រឹមត្រូវតាមផ្លូវច្បាប់
  2. ការបញ្ជាក់ពីការថតចម្លង និងការដកស្រង់
  3. ការបញ្ជាក់ពីកាលបរិច្ឆេទនៃឯកសារ
  4. ការបញ្ជាក់ពីភាពត្រឹមត្រូវនៃការបកប្រែឯកសារ

3. កំណត់ហេតុ

បញ្ជាក់យថាភូតលើកំណត់ហេតុប្រជុំរបស់ដៃគូក្រុមហ៊ុន កំណត់ហេតុប្រជុំរបស់ម្ចាស់ហ៊ុន កំណត់ហេតុប្រជុំរបស់សមាជិកនៃក្រុមហ៊ុនអចលនទ្រព្យ កំណត់ហេតុអង្គប្រជុំរបស់បុគ្គលផ្សេងៗ ព្រមទាំងប្រធានបទផ្សេងៗទៀត។

4. លិខិតបញ្ជាក់អំពីការដាក់ចូលខចែងដែលអាចអនុវត្តបាន

5. ការរក្សាទុកឯកសារ ប្រាក់ និងវត្ថុប្រាតិភោគ

6. ការរៀបចំការថតចម្លង និងការដកស្រង់ដែលមានភាពត្រឹមត្រូវ

7. ការទទួលធ្វើសកម្មភាពណាមួយ ដែលអនុញ្ញាតដោយច្បាប់ ឬវិធានជាធរមាន

ប្រសិនបើលោកអ្នកមិនប្រាកដ ថាតើសេវាកម្មសារការីមួយណា ដែលត្រឹមត្រូវសម្រាប់លោកអ្នក លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ការិយាល័យសារការីអង្គរ ដោយមកដល់ទីតាំងផ្ទាល់ តាមរយៈទូរសព្ទ័ ឬតាមរយៈអ៊ីម៉ែល នោះការណាត់ជួបសារការីអាចធ្វើការកក់ទុកបាន ហើយឯកសារដែលតម្រូវឲ្យមានអាចនឹងត្រូវបានប្រមូលរៀបចំទុកជាមុនតែម្ដង។ ប្រសិនបើលោកអ្នក មិនមានភាពប្រាកដចំពោះប្រភេទសេវាកម្មសារការី ការជួបសួរយោបល់ពីសារការីដោយមិនគិតថ្លៃលើកដំបូងត្រូវបានអនុញ្ញាត ព្រោះថាវាជាវិធីដែលផ្ដល់អត្ថប្រយោជន៍ខ្លាំងបំផុតក្នុងការការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក៏ដូចជាក្នុងករណីមានភាពមិនប្រាកដប្រជាចំពោះការជ្រើសរើសសេវាកម្មណាមួយរបស់សារការី។