សារការី ជា​ ហុងរី

សារការី


បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកនីតិសាស្ត្រនៅក្នុងឆ្នាំ ១៩៩៩ លោកសារការី ជា ហុងរី បានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រ ជំនាញនីតិឯកជន ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ ២០០៧។ ស្របតាមបទពិសោធន៍ជាមេធាវីជាច្រើនឆ្នាំរបស់ខ្លួន លោកសារការី ជា ហុងរី ជាអ្នកជំនាញនៅក្នុងការតាក់តែងកិច្ចសន្យានានា និងជំនាញនៅក្នុងវិស័យពាណិជ្ជកម្ម និងធនាគារ។