សារការី ហ៊ី ថុនា

សារការី

thona@angkornotary.com.kh
(+855) 77 614 224

ជាអតីតសិស្សសារការីជំនាន់ទី១ នៃសាលាភូមិន្ទសារការី នៃរាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការផងដែ លោកសារការី ហ៊ី ថុនា ធ្លាប់បានចុះកម្មសិក្សានៅមន្ទីរសារការី Edith BRILLANT et Jacques DESVAGES, notaires នៅសាធារណរដ្ឋបារាំង។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រ ជំនាញនីតិភូមិបាល និងបេតិកភណ្ឌ ពីសាកលវិទ្យាហ្សង់មូឡាំង លីយ៉ុង ៣ នៃសាធារណរដ្ឋបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីឆ្នាំ ២០១៣ និងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកនីតិសាស្ត្ររបស់ខ្លួន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យលុយមីញែរ លីយ៉ុង ២ នៃសាធារណរដ្ឋបារាំង នៅក្នុងឆ្នាំ ២០១១។ លោកធ្លាប់បម្រើការងារជាអ្នកផ្ដល់ប្រឹក្សាច្បាប់នៅក្រុមមេធាវីជាច្រើន បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាប័ត្ររបស់ខ្លួន។

តាមរយៈបទពិសោធន៍ការងារជាអ្នកផ្ដល់ប្រឹក្សាច្បាប់ និងការចុះកម្មសិក្សាលើជំនាញសារការី នៅសាធារណរដ្ឋបារាំង លោកសារការី ហ៊ី ថុនា គឺជាអ្នកជំនាញនៅក្នុងវិស័យ​គ្រួសារ ពាណិជ្ជកម្ម ធនាគារ និងវិស័យអចលនវត្ថុ។